ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែឈើ។ ក្នុង​កប្ប​ទី ៥៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​ឧប​នន្ទ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​ន្ទុ​កទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​ន្ទុ​កទាយ​កត្ថេ​រាប​ទាន។


គិរិ​នេល​មុ​ដ្ឋិ​បូ​ជកត្ថេ​រាប​ទាន ទី៨


 [៩៨] ព្រះ​ជិនស្រី​មាន​ព្រះ​ភាគ ព្រះនាម​សុ​មេ​ធៈ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ទ្រង់​តាំង​ព្យាយាម ដើម្បី​អនុគ្រោះ​ពួក​សត្វ​ជាន់ក្រោយ។ ព្រះ​សុ​មេ​ធៈ​អង្គ​នោះ ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ស្ដេច​កំពុង​ចង្រ្កម ខ្ញុំ​បូជា​ផ្កា​គិរិ​នេល​ព្រឹក្ស​មួយ​ក្ដាប់ ដល់​ព្រះសម្ពុទ្ធ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637642247649102333
ទៅកាន់ទំព័រ៖