ព្រះត្រៃបិដក ភាគ ៧៣

កណិ​កា​របុប្ផិយ​វគ្គ ទី២១
កណិ​កា​របុប្ផិ​យត្ថេ​រាប​ទាន ទី១


 [១០១] ក្នុង​កាលនោះ ខ្ញុំ​ឃើញ​ដើមក​ណិ​ការ មាន​ផ្ការីក ទើប​បេះ​យក​ទៅ​បូជា​ព្រះ​តិ​ស្ស​សម្ពុទ្ធ ទ្រង់​ឆ្លង​អន្លង់​ហើយ មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​អរុណ​បាល​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កណិ​កា​របុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណិ​កា​របុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637642249393789789
ទៅកាន់ទំព័រ៖