ព្រះត្រៃបិដក ភាគ ៧៣

ឧទក​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១០៦] ខ្ញុំ​ឃើញ (នូវ​ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ) ជា​សមណៈ​កំពុង​ឆាន់ បាន​ដងទឹក​ថ្លា​មិន​ល្អក់​មួយ​ក្អម ថ្វាយ​ដល់​ព្រះ​សិទ្ធត្ថៈ។ ក្នុងថ្ងៃនេះ ខ្ញុំ​មិន​មានមន្ទិល ប្រាសចាក​មន្ទិល អស់​សេចក្តី​សង្ស័យ​ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ ផល​រមែង​កើត​ដល់​ខ្ញុំ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទឹក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទឹក។ ក្នុង​កប្ប​ទី ៦១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​វិ​មលៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧទក​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទក​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637642251133320998
ទៅកាន់ទំព័រ៖