ព្រះត្រៃបិដក ភាគ ៧៣

កោ​រណ្ឌ​បុប្ផិ​យត្ថេ​រាប​ទាន ទី៨


 [១០៨] ខ្ញុំ​ឃើញ​ស្នាមព្រះ​បាទ ដែល​ទ្រង់​ជាន់ទុក ប្រដាប់ដោយ​គ្រឿងអលង្ការ​គឺ​ចក្ក ហើយ​ដើរទៅ​តាមលំដាប់​នៃ​ស្នាមព្រះ​បាទ​របស់​ព្រះមហេសី ព្រះនាម​វិបស្សី។ ខ្ញុំ​បានឃើញ​ផ្កាស្មៅ​កន្ទុយដំរី​រីក​ល្អ ហើយ​បូជា​ទាំង​ឫស ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយបង្គំ​នូវ​ស្នាមព្រះ​បាទ​ដ៏​ប្រសើរ ដោយចិត្ត​រីករាយ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៥៧ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​វី​តម​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កោ​រណ្ឌ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កោ​រណ្ឌ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637642251794102659
ទៅកាន់ទំព័រ៖