ព្រះត្រៃបិដក ភាគ ៧៣

សច្ច​សញ្ញ​កត្ថេ​រាប​ទាន ទី៣


 [១១៣] ព្រះមានព្រះភាគ ព្រះនាម​វេស្សភូ មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​សម្ដែង​អរិយសច្ច ញ៉ាំង​មហាជន​ឲ្យ​រលត់ទុក្ខ។ ខ្ញុំ​ដល់​នូវ​សេចក្តី​ករុណា បាន​ទៅកាន់​ទីប្រជុំ ខ្ញុំ​នោះ​អង្គុយ​ស្ដាប់ធម៌​របស់​ព្រះ​សាស្តា។ លុះ​ខ្ញុំ​ស្ដាប់ធម៌​របស់​ព្រះ​សាស្ដា​នោះ​ហើយ ក៏បាន​ទៅកាន់​ទេវលោក ខ្ញុំ​នៅក្នុង​បូរី​ក្នុង​ទេវលោក​នោះ អស់ ៣០ កប្ប។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សច្ច​សញ្ញា។ ក្នុង​កប្ប​ទី ២៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​ឯកផុស្សិ​តៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សច្ច​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សច្ច​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637642253748477405
ទៅកាន់ទំព័រ៖