ព្រះត្រៃបិដក ភាគ ៧៣
ឯកសញ្ញកត្ថេរាបទាន ទី៤
[១១៤] ខ្ញុំឃើញសំពត់បង្សុកូល ដែលទើរលើចុងឈើ ក៏ផ្គងអញ្ជលីថ្វាយសំពត់បង្សុកូលដល់ព្រះសាស្តា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមអមិតាភៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកសញ្ញកត្ថេរាបទាន។
រំសិសញ្ញកត្ថេរាបទាន ទី៥
[១១៥] (ខ្ញុំបានឃើញ) ព្រះសុជាតសម្ពុទ្ធ ទ្រង់មានរស្មីច្រើន ដូចព្រះអាទិត្យដែលទើបនឹងរះ ឬដូចព្រះចន្ទមានរស្មីលឿង ព្រះអង្គប្រសើរដូចខ្លាធំ និងគោឧសភៈ ត្រង់ចន្លោះនៃភ្នំ។
ID: 637642254163008986
ទៅកាន់ទំព័រ៖