ព្រះត្រៃបិដក ភាគ ៧៣

អានុភាព​របស់​ព្រះពុទ្ធ​នោះ រុងរឿង​ក្នុង​ចន្លោះភ្នំ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​រស្មី​ហើយ ក៏បាន​ទៅ​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទាំងឡាយ​ដ៏​សេស ខ្ញុំ​បាន​ធ្វើកុសល ដោយចិត្ត​ជ្រះថ្លា​នោះ​ផង ដោយ​ការ​រលឹក​ពុទ្ធគុណ​ផង។ ក្នុង​កប្ប​ទី ៣០,០០០ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្ដីសំគាល់​ក្នុង​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៥៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​សុជាត ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​រំ​សិស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រំ​សិស​ញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637642254469414851
ទៅកាន់ទំព័រ៖