ព្រះត្រៃបិដក ភាគ ៧៣

ព្រះ​វីរ​សមណៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ឫទ្ធិ ទ្រង់​ឃើញ​ខ្ញុំ​នោះ​មាន​សេចក្ដី​ជ្រះថ្លា​ស្មោះ ក៏​ហោះ​ឡើង​កាន់​អាកាស ដូច​ស្ដេចហង្ស​ហើរ​ទៅ​ឰដ៏​អាកាស។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សប្បិ និង​ប្រេង។ ក្នុង​កប្ប​ទី ១៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​ទុ​តិ​ទេវៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សប្បិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សប្បិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637642256132852624
ទៅកាន់ទំព័រ៖