ព្រះត្រៃបិដក ភាគ ៧៣

អាលម្ពន​ទាយក​វគ្គ ទី២៣
អាលម្ពន​ទាយ​កតេ្ថ​រាប​ទាន ទី១


 [១២១] ខ្ញុំ​បាន​ថ្វាយ​បង្កាន់ដៃ ដល់​ព្រះមានព្រះភាគ​ព្រះនាម​អត្ថ​ទស្សី ជា​ច្បង​ក្នុង​លោក ទ្រង់​នឹងធឹង ជាធំ​ជាង​ពួក​សត្វ​ជើង​ពីរ ជាតា​ទិ​បុគ្គល។ ខ្ញុំ​គ្រប់គ្រង​ផែនដី​ធំ​ទល់នឹង​សាគរ ញ៉ាំង​ឥស្សរិយយស​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ពួក​សត្វ​ផង លើ​ផែន​ពសុធា​ផង។ ខ្ញុំ​ដុត​បំផ្លាញ​កិលេស​ទាំងឡាយ​ហើយ គាស់រំលើង​ភព​ទាំងពួង​ចោល​ហើយ បាន​ដល់​វិជ្ជា ៣ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ព្រោះ​កុសលកម្ម​នេះ។ ក្នុង​កប្ប​ទី ៦២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​ឯកា​ទស្សិ​តៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អាលម្ពន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាលម្ពន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637642257753321128
ទៅកាន់ទំព័រ៖