ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​អជិន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អជិន​ទាយ​កត្ថេ​រាប​ទាន។


ទ្វេរ​តនិ​យត្ថេ​រាប​ទាន ទី៣


 [១២៣] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ​នៅក្នុង​ព្រៃធំ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ប្រាសចាក​ធូលី​គឺ​រាគៈ គួរ​ទទួល​នូវ​គ្រឿងបូជា។ ខ្ញុំ​បាន​ថ្វាយ​ដុំ​សាច់​ដល់​ព្រះ​វិបស្សី​មហេសី ខ្ញុំ​បាន​នូវ​ឥស្សរភាព​ក្នុង​លោក ព្រមទាំង​ទេវលោក។ រតនៈ​តែង​កើតឡើង​សម្រាប់​ខ្ញុំ ដោយ​ការ​ថ្វាយ​នូវ​សាច់​នេះ រតនៈ​ពីរ​យ៉ាង​ក្នុង​លោក កើតឡើង​ដល់​ខ្ញុំ​ដោយ​ចំណែក​នៃ​ផល​បច្ចុប្បន្ន។ ខ្ញុំ​គ្រប​សង្កត់​នូវ​សត្វលោក​ទាំងអស់​នោះ ដោយ​ចំណែក​នៃ​ការ​ថ្វាយ​សាច់ ខ្លួន​របស់ខ្ញុំ​ទន់ភ្លន់​ផង ទាំង​បញ្ញា (របស់ខ្ញុំ) ក៏​ដឹង​នូវ​ហេតុ​ដ៏​ល្អិត​ផង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សាច់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​មំស​ទាន។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637642258395664867
ទៅកាន់ទំព័រ៖