ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៤ អំពី​កប្ប​នេះ ខ្ញុំ​នោះ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​មហា​រោហិត ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ទ្វេរ​តនិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទ្វេរ​តនិ​យត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី១០។


អារក្ខ​ទាយ​កត្ថេ​រាប​ទាន ទី៤


 [១២៤] ខ្ញុំ​ឲ្យ​គេ​ធ្វើ​បង្កាន់ដៃ​ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​សិទ្ធត្ថៈ មួយទៀត ខ្ញុំ​ថ្វាយ​ការ​រក្សា​ចំពោះ​ព្រះ​សុគត​មហេសី។ ហេតុតែ​កម្ម​ដ៏​វិសេស​នោះ ខ្ញុំ​មិនដែល​ជួប​ភ័យ​ដែល​គួរខ្លាច​ទេ ខ្ញុំ​ដែល​កើត​ក្នុង​ទី​ណាៗ មិន​ចេះ​មាន​សេចក្ដី​តក់ស្លុត​ឡើយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​បង្កាន់ដៃ​ថ្វាយព្រះ​ពុទ្ធ​ក្នុង​ភព​មុន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បង្កាន់ដៃ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637642258780195976
ទៅកាន់ទំព័រ៖