ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះ​នាម​អប​ស្សេ​នៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អារក្ខ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អារក្ខ​ទាយ​កត្ថេ​រាប​ទាន។


អព្យាធិ​កត្ថេ​រាប​ទាន ទី៥


 [១២៥] ខ្ញុំ​បាន​ថ្វាយ​រោង​ភ្លើង​ដល់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី​ផង បាន​ប្រគេន​អាវាស​សម្រាប់​ទទួល​ទឹក​ក្ដៅ​ដល់​ភិក្ខុ​ដែល​មាន​ជំងឺ​ផង។ អត្តភាព​របស់ខ្ញុំ​ដែល​បុញ្ញកម្ម​និម្មិត​ល្អ​ហើយ ដោយ​កម្ម​ណា ខ្ញុំ​មិនដែល​ស្គាល់​ជំងឺ​ដោយ​កម្ម​នោះ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ ក្នុង​កប្ប ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​រោង​ភ្លើង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​រោង​ភ្លើង។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637642259126758490
ទៅកាន់ទំព័រ៖