ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៧៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ក្សត្រ​ព្រះនាម​រោម​សៈ ពាក់​កម្រងផ្កា និង​គ្រឿងអម្ពរ ប្រកបដោយ​យាន និង​ពល​ពាហនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះវ​កុល​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វកុ​លបុប្ផិ​យត្ថេ​រាប​ទាន។


សោ​វណ្ណ​វដំ​សកិ​យត្ថេ​រាប​ទាន ទី៧


 [១២៧] ខ្ញុំ​ដើរទៅ​កាន់​ទី​ឧទ្យាន បានឃើញ​ព្រះ​លោកនាយក ក៏​កាន់​ផ្កា​ប្រដាប់​ក្បាល​ធ្វើ​ដោយ​មាស ដែល​ជាង​និម្មិត​ល្អ​ហើយ។ ខ្ញុំ​ដើរទៅ​ដោយ​រួសរាន់ ឡើងជិះ​លើ ក ដំរី ហើយ​បូជា​ដល់​ព្រះពុទ្ធ ព្រះនាម​សិខី​ជា​លោក​ពន្ធុ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​មហា​បតា​បៈ ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637642259801914839
ទៅកាន់ទំព័រ៖