ព្រះត្រៃបិដក ភាគ ៧៣

លុះ​ព្រះសម្ពុទ្ធ ទ្រង់​ស្រង់ និង​សោយ​រួចហើយ ទ្រង់​មានតែ​ចីវរ​មួយ ស្តេច​យាង​ឡើង​មក ព្រះមានព្រះភាគ​ទ្រង់​ឈរ​ក្រឡេក​មើល​ទិសធំ​ទិសតូច ក្នុង​ទីនោះ។ ខ្ញុំ​ចូល​ទៅ​ក្នុង​លំនៅ បានឃើញ​ព្រះ​លោកនាយក កាលនោះ​ខ្ញុំ​ជា​អ្នក​រីករាយ ក៏​ទះដៃ​ដោយចិត្ត​រីករាយ។ ទើប​ខ្ញុំ​ប្រកប​ក្នុង​ការ​រាំច្រៀង និង​ប្រគំ​តូ​រ្យ​តន្រ្ដី​ប្រកបដោយ​អង្គ ៥ (ថ្វាយ) ចំពោះ​ព្រះសម្ពុទ្ធ ទ្រង់​រុងរឿង​ដូច​ព្រះអាទិត្យ ភ្លឺ​ច្រាល​ដូច​មាស ខ្ញុំ​ទៅ​កើត​ក្នុង​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​តែង​គ្រប​សង្កត់​នូវ​សត្វ​ទាំងពួង​បាន ខ្ញុំ​រមែង​មានយស​ដ៏​ធំ។ បពិត្រ​ព្រះអង្គ ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះ​មុនី ព្រះអង្គ​ទ្រង់​ធ្វើ​ព្រះអង្គ​ឲ្យ​ត្រេកអរ ហើយ​ធ្វើ​អ្នកដទៃ​ឲ្យ​ត្រេកអរ​ផង។ ខ្ញុំ​អង្គុយ​កំណត់​ធ្វើ​នូវ​សេចក្ដីរីករាយ ជា​អ្នកមាន​វត្ត​ល្អ បម្រើ​នូវ​ព្រះសម្ពុទ្ធ ហើយ​បាន​ទៅ​កើត​ក្នុង​តុសិត។ ក្នុង​កប្ប​ទី ១.៦០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ១៨ ជាតិ ព្រះនាម​ឯកចិន្តិ​តៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637642201215289731
ទៅកាន់ទំព័រ៖