ព្រះត្រៃបិដក ភាគ ៧៣
ប្រជុំជនស្វែងរកកន្ទេល ដើម្បីបូជាព្រះលោកនាថ ខ្ញុំបានឲ្យកន្ទេលដល់ពួកជនអ្នកធ្វើពុទ្ធបូជា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកន្ទេល។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលន្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកិលញ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កិលញ្ជទាយកត្ថេរាបទាន។
វេទិទាយកត្ថេរាបទាន ទី៥
[១៣៥] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើខឿន ត្រង់ដើមពោធិព្រឹក្សដ៏ប្រសើរ របស់ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យគេកសាងខឿន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខឿន។
ID: 637642262750664857
ទៅកាន់ទំព័រ៖