ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសមោក្ខរណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះនាគកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាគកេសរិយត្ថេរាបទាន។
នឡិនកេសរិយត្ថេរាបទាន ទី៣
[១៤៣] ក្នុងភពមុន ខ្ញុំកើតជាសត្វមាន់ទឹក នៅក្នុងកណ្តាលជាតស្រះ កាលនោះ ខ្ញុំបានឃើញ (ព្រះសម្ពុទ្ធ) ជាទេវតាដ៏ប្រសើរ កំពុងស្តេចធ្វើពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកកេសរ (ផ្កាឈូក) ដោយចំពុះ ហើយបូជាដល់ព្រះពុទ្ធ ព្រះនាមតិស្សៈជាលោកពន្ធុ។
ID: 637642265402852288
ទៅកាន់ទំព័រ៖