ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វិ​រវិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វិ​រវិ​បុប្ផិ​យត្ថេ​រាប​ទាន។


កុដិ​ធូប​កត្ថេ​រាប​ទាន ទី៥


 [១៤៥] ខ្ញុំ​ជា​អ្នករក្សា​កុដិ​របស់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ខ្ញុំ​ជ្រះថ្លា​បាន​បង្ហុយផ្សែង​អប់ ដោយដៃ​របស់​ខ្លួន អស់​កាល​ទាំងពួង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ធូប​ទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កុដិ​ធូប​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុដិ​ធូប​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637642266576133529
ទៅកាន់ទំព័រ៖