ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សត្ត​សត្ត​លិ​បុប្ផ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្ត​សត្ត​លិ​បុប្ផ​បូ​ជកត្ថេ​រាប​ទាន។


ពិម្ពិ​ជា​លបុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [១៤៩] ព្រះ​ជិនស្រី​សយម្ភូ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​អគ្គបុគ្គល ទ្រង់​ប្រកាស​នូវ​សច្ចៈ ៤ សម្តែង​នូវ​អមតបទ​គឺ​ព្រះនិព្វាន។ ក្នុង​កាលនោះ ខ្ញុំ​ធ្វើ​ផ្កា​ពិម្ពិ​ជាល​ព្រឹក្ស មាន​ប្រមាណ​ច្រើន បូជា​ដល់​ព្រះពុទ្ធ ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ ជាតា​ទិ​បុគ្គល។ ក្នុង​កប្ប​ទី ៦៨ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៤ ជាតិ ព្រះ​នា​មកិញ្ជ​កេសរៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637642267673008876
ទៅកាន់ទំព័រ៖