ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​ពិម្ពិ​ជា​លបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពិម្ពិ​ជា​លបុប្ផិ​យត្ថេ​រាប​ទាន។


ឧទ្ទាល​ទាយ​កត្ថេ​រាប​ទាន ទី១០


 [១៥០] ព្រះសយម្ភូ ទ្រង់​ឈ្នះ​កិលេស មាន​នាម​ថា​កុក្កុ​ធៈ ស្តេច​ចេញ​អំពី​ព្រៃធំ បាន​ដល់​នូវ​ស្ទឹងធំ។ ក្នុង​កាលនោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា កាន់​យក​ផ្កា​រាជព្រឹក្ស ថ្វាយ​ដល់​ព្រះសយម្ភូ ទ្រង់​ជា​អ្នក​សង្រួម មាន​ព្រះទ័យ​ត្រង់។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បុប្ផ​ទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧទ្ទាល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទ្ទាល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637642268033946121
ទៅកាន់ទំព័រ៖