ព្រះត្រៃបិដក ភាគ ៧៣
ឯកាសនទាយកត្ថេរាបទាន ទី២
[១៥២] ខ្ញុំព្រមទាំងភរិយា បានលះបង់នូវភេទនៃទេវតា ហើយមកក្នុងមនុស្សលោកនេះ ប្រាថ្នានឹងធ្វើនូវការកសាងក្នុងសាសនារបស់ព្រះពុទ្ធដ៏ប្រសើរ។ មានសាវ័ករបស់ព្រះបទុមុត្តរៈ ឈ្មោះទេវលៈ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភិក្ខាដល់ព្រះទេវលៈនោះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឯកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកាសនទាយកត្ថេរាបទាន។
ចិតកបូជកត្ថេរាបទាន ទី៣
[១៥៣] ព្រះសយម្ភូសម្ពុទ្ធ ទ្រង់ឈ្នះកិលេស ព្រះនាមអានន្ទ ទ្រង់បរិនិព្វានក្នុងព្រៃធំ ដែលមិនមានមនុស្ស។
ID: 637642269057071099
ទៅកាន់ទំព័រ៖