ព្រះត្រៃបិដក ភាគ ៧៣

ព្រះលោកវិទូ​ទ្រង់​អនុគ្រោះ ទ្រង់​ជ្រាប​នូវ​តម្រិះ​របស់ខ្ញុំ ហើយ​ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់អាច ទ្រង់​ញុំាង​មហាជន​ឲ្យ​រលត់ទុក្ខ (ដោយ​ព្រះពុទ្ធដីកា​ថា) មនុស្ស​មានចិត្ត​ប្រទូស្ត បៀតបៀន​តែ​សត្វ​មួយ នឹង​ទៅ​កើត​ក្នុង​អបាយ​ដោយចិត្ត​ប្រទូស្ត​នោះ។ អ្នក​ទាំងឡាយ គួរ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​រលត់ អ្នក​ទាំងឡាយ​កុំ​បៀតបៀន​សត្វ​រឿយៗ ឡើយ ដូចជា​ដំរី​ដ៏​ប្រសើរ​ដែល​បៀតបៀន​សត្វ​ច្រើន ក្នុង​ប្រធាន​នៃ​សង្រ្គាម​នោះ​ឡើយ។ ឯ​ពួក​សេនា​របស់​ស្ដេច​នៃ​ទេវតា​ទាំងសងខាង​បាន​ស្ងប់ ហើយ​បាន​ដល់​នូវ​ព្រះ​លោ​កជេដ្ឋៈ ជាតា​ទិ​បុគ្គល​ដ៏​ប្រសើរ​ជាទី​ពឹង។ ព្រះ​ចក្ខុ​មសម្ពុទ្ធ ទ្រង់​ធ្វើ​ប្រជុំជន​ឲ្យ​យល់​ច្បាស់ ទ្រង់​ស្រោចស្រង់​ប្រជុំជន ហើយ​ទ្រង់​ក្រឡេក​មើល បែរ​ព្រះ​ភក្រ្ដទៅកាន់​ឧត្ដរទិស ចៀសចេញ​ទៅ​ចាក​ពួក​ទេវតា។ ខ្ញុំ​បាន​ដល់​នូវ​សរណគមន៍​ជាដំបូង ចំពោះ​ព្រះពុទ្ធ​ជាធំ​ជាង​ពួក​សត្វ​ជើង​ពីរ ជាតា​ទិ​បុគ្គល ខ្ញុំ​មិនដែល​ទៅកាន់​ទុគ្គតិ​អស់ ១ សែន​កប្ប។ ក្នុង​កប្ប​ទី ៣០.០០០ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ១៦ ជាតិ ទ្រង់ព្រះ​នាម​មហា​ចុន្ទ​ភិ​ដូចគ្នា ទ្រង់​ប្រសើរ​ក្នុង​រថ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637642201730445982
ទៅកាន់ទំព័រ៖