ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចម្បក​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន។


សត្ត​បា​ដលិ​យត្ថេ​រាប​ទាន ទី៥


 [១៥៥] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ មាន​រស្មី​រុងរឿង​ដូច​ផ្កា​កណិការ ទ្រង់​គង់​ត្រង់​ចន្លោះភ្នំ ខ្ញុំ​បាន​ថ្វាយ​ផ្កា​ច្រនៀង ៧ ទង​ដល់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637642269730665514
ទៅកាន់ទំព័រ៖