ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​សត្ត​បា​ដលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្ត​បា​ដលិ​យត្ថេ​រាប​ទាន។


ឧបាហន​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១៥៦] ក្នុង​កាលនោះ ខ្ញុំ​ឈ្មោះ​ចន្ទ​នៈ ជា​បុត្រ​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ថ្វាយ​ស្បែកជើង​មួយ​សម្រាប់ (ដោយ​បំណង​ថា) សូម​ព្រះអង្គ​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច​ដល់​ខ្ញុំ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្បែកជើង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ស្បែកជើង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧបាហន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧបាហន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637642270123477272
ទៅកាន់ទំព័រ៖