ព្រះត្រៃបិដក ភាគ ៧៣

មញ្ជ​រិបូ​ជកត្ថេ​រាប​ទាន ទី៧


 [១៥៧] ខ្ញុំ​ធ្វើ​នូវ​ផ្កា​មញ្ជរិ​ព្រឹក្ស (លើ​ក្បាល) ហើយ​ដើរទៅ​កាន់​ច្រក បានឃើញ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​លើស​ជាង​ពួក​សមណៈ មាន​ពួក​ភិក្ខុសង្ឃ​ចោមរោម​ហើយ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ដោយ​បីតិ​យ៉ាង​ក្រៃលែង ហើយ​កាន់​យក​ដោយដៃ​ទាំងពីរ បូជា​ចំពោះ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។ ក្នុង​កប្ប​ទី ៧៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​លើ​ផែនដី ព្រះនាម​ជោ​តិយៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មញ្ជ​រិបូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មញ្ជ​រិបូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637642270823320987
ទៅកាន់ទំព័រ៖