ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​សរណ​គម​និ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សរណ​គម​និ​យត្ថេ​រាប​ទាន។


ឯកាស​និ​យត្ថេ​រាប​ទាន ទី៤


 [១៤] គ្រានោះ ខ្ញុំ​កើតជា​ទេវរាជ​ឈ្មោះ​វរុណៈ មាន​យាន​ពល​វាហនៈ បាន​ចូល​ទៅ​បម្រើ​ព្រះសម្ពុទ្ធ កាល​ព្រះ​អត្ថ​ទស្សី​ឧត្តម​ជាង​សត្វ​ជើង​ពីរ ជា​លោកនាថ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​នាំ​យក​តូ​រ្យ​តន្រ្តី​ទាំងពួង ទៅកាន់​ពោធិព្រឹក្ស​ដ៏​ប្រសើរ។ ខ្ញុំ​ប្រមូល​គ្រឿង​ដេញ​ដំ​ទាំងអស់ ចូល​ទៅ​បម្រើ​ដើមពោធិ​ព្រឹក្ស​ដ៏​ប្រសើរ ដោយ​ការ​ប្រគំ និង​ការ​រាំ ដូចជា​បម្រើ​ព្រះសម្ពុទ្ធ ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត។ ខ្ញុំបម្រើ​ដើមពោធិ​ព្រឹក្ស​ក្នុង​ទីនោះ ជា​ឈើ​ដុះ​លើ​ផែនដី ខ្ញុំ​អង្គុយ​ផ្គត់ភ្នែន ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637642202126540235
ទៅកាន់ទំព័រ៖