ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​ប្រារព្ធ​នូវ​អំពើ​របស់​ខ្លួន មានចិត្ត​ជ្រះថ្លា​ចំពោះ​ពោធិព្រឹក្ស​ដ៏​ប្រសើរ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​និម្មានរតី ដោយចិត្ត​ជ្រះថ្លា​នោះ។ តូ​រ្យ​តន្រ្តី ៦ ម៉ឺន តែង​ហែហម​ខ្ញុំ​សព្វៗ កាល ដែល​កំពុង​ប្រព្រឹត្តទៅ ក្នុង​ពួក​មនុស្ស និង​ទេវតា ក្នុង​ភព​តូច និង​ភព​ធំ។ ភ្លើង ៣ ប្រការ​របស់ខ្ញុំ​រលត់​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៥០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ក្សត្រ ៣៤ ជាតិ មាន​ព្រះនាម សុ​ពាហុ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​ឯកាស​និ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកាស​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637642202567008521
ទៅកាន់ទំព័រ៖