ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៦៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​បដិ​ជគ្គៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចិតក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចិតក​បូ​ជកត្ថេ​រាប​ទាន។


អាលុ​វទាយ​កត្ថេ​រាប​ទាន ទី៨


 [១៧៨] មាន​ស្ទឹងធំ​មួយ ឈ្មោះ​សុ​ទស្សនៈ នៅ​ក្បែរ​ភ្នំ​ហិមពាន្ត ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះនាម​សុ​ទស្សនៈ មាន​រស្មី​ល្អ ទ្រង់​ប្រាសចាក​រាគៈ គង់នៅ​ក្បែរ​ស្ទឹង​នោះ។ លុះ​ខ្ញុំ​ឃើញ​ព្រះអង្គ ប្រកប​ក្នុង​សេចក្តី​ស្ងប់​រម្ងាប់​យ៉ាង​ក្រៃលែង ខ្ញុំ​មានចិត្ត​សង្វេគ​ជ្រះថ្លា បាន​ថ្វាយ​វល្លិ​ភ្នំ ជា​ខ្សែស្បៀង ដល់​ព្រះ​សុ​ទស្សនៈ​អង្គ​នោះ ដោយដៃ​របស់​ខ្លួន។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637642278653477214
ទៅកាន់ទំព័រ៖