ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយវល្លិភ្នំ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃវល្លិភ្នំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាលុវទាយកត្ថេរាបទាន។
បុណ្ឌរីកត្ថេរាបទាន ទី៩
[១៧៩] ក្នុងកាលនោះ ព្រះសយម្ភូ ព្រះនាមរោមសៈ មានរស្មីល្អ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្កាឈូកស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កាឈូកស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឈូកស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642278998164781
ទៅកាន់ទំព័រ៖