ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​បុ​ណ្ឌ​រី​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ណ្ឌ​រី​កត្ថេ​រាប​ទាន។


តរ​ណិ​យត្ថេ​រាប​ទាន ទី១០


 [១៨០] ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ស្ថាបនា​ស្ពាន​ត្រង់​ផ្លូវ​ធំ ដែល​មាន​ជង្ហុក ដើម្បី​ប្រយោជន៍​ដល់​ការ​ឆ្លង​នៃ​សត្វលោក ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្ថាបនា​ស្ពាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​ស្ពាន។ ក្នុង​កប្ប​ទី ៥៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះ​នាម​សមោ​គតៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តរ​ណិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តរ​ណិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637642279382539772
ទៅកាន់ទំព័រ៖