ព្រះត្រៃបិដក ភាគ ៧៣

បច្ចុ​គ្គ​មនិ​យត្ថេ​រាប​ទាន ទី៣


 [១៨៣] ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ធ្វើ​នូវ​ការ​ក្រោក​ទទួល​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថ ព្រះអង្គ​ជា​ប្រទីប​ក្នុង​លោក ជា​អ្នករក្សា​សត្វលោក​ទាំងពួង ទ្រង់​ជា​នរាសភៈ ទ្រង់​ស្តេច​មក​ដូច​សត្វ​សីហៈ ត្រាច់​ទៅ​ក្នុង​ព្រៃ ឬដូ​ចនិសភ​អាជានេយ្យ ឬក៏​ដូច​លំពង់​ថ្ងាន់​ដ៏​ល្វាសល្វន់។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ក្រោក​ទទួល​ព្រះ​នរាសភៈ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ក្រោក​ទទួល។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​បរិវា​រៈ ជាធំ​ជាង​ជន ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បច្ចុ​គ្គ​មនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បច្ចុ​គ្គ​មនិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637642281087856619
ទៅកាន់ទំព័រ៖