ព្រះត្រៃបិដក ភាគ ៧៣

ឯកបុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [១៨៤] កាលនោះ ខ្ញុំ​កើតជា​បិសាច នៅត្រង់​ទ្វារ​ខាងត្បូង បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​ធូលី គឺ​រាគៈ ដូចជា​ព្រះអាទិត្យ​មាន​រស្មី​លឿង។ ខ្ញុំ​បាន​ថ្វាយ​ផ្កា​មួយ ចំពោះ​ព្រះ​វិបស្សី ព្រះអង្គ​ប្រសើរ​ជាង​នរៈ ទ្រង់​ស្វែងរក​នូវ​ប្រយោជន៍ ដល់​សត្វលោក​ទាំងពួង ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ប្រកបដោយ​តា​ទិ​គុណ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637642281376294081
ទៅកាន់ទំព័រ៖