ព្រះត្រៃបិដក ភាគ ៧៣

មឃ​វបុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [១៨៥] ព្រះសយម្ភូ ដែល​ពួក​មារ​ផ្ចាញ់​មិនបាន មាន​ឥន្រ្ទិយ​ដ៏​ថ្លា​ស្អាត មិន​មានក​ករ​ល្អក់ ព្រះអង្គ​ទ្រង់​ចូលកាន់​សមាធិ ក្បែរ​ឆ្នេរ​ស្ទឹង​នម្ម​ទា។ កាលនោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បានឃើញ​ព្រះសម្ពុទ្ធ ដែល​ពួក​មារ​ផ្ចាញ់​មិនបាន ហើយ​បូជា​ព្រះសយម្ភូ​អង្គ​នោះ ដោយ​ផ្កា​មឃ​វព្រឹក្ស។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មឃ​វបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មឃ​វបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637642281734107468
ទៅកាន់ទំព័រ៖