ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​ឧប​ដ្ឋា​យិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧប​ដ្ឋា​យិ​កត្ថេ​រាប​ទាន។


អប​ទា​និ​យត្ថេ​រាប​ទាន ទី៧


 [១៨៧] ខ្ញុំ​មានចិត្ត​ជ្រះថ្លា សម្តែង​នូវ​អបទាន (រឿង) របស់​ព្រះ​សុគត​ទាំងឡាយ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ហើយក៏​ថ្វាយបង្គំ​ព្រះ​បាទា​ទាំងគូ​ដោយ​ត្បូង និង​ដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សម្តែង​នូវ​អបទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សម្តែង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អប​ទា​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អប​ទា​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637642282408481870
ទៅកាន់ទំព័រ៖