ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៤៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច ១៦ ជាតិ ព្រះនាម​នេមិ​សម្មតៈ​ដូចគ្នា ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​វណ្ណ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​វណ្ណ​បុប្ផិ​យត្ថេ​រាប​ទាន។


ចិតក​បូ​ជកត្ថេ​រាប​ទាន ទី៦


 [១៦] ខ្ញុំ និង​អាមាត្យ​ព្រមទាំង​ជន​ជា​បរិស័ទ នៅ​ក្បែរ​រាជាយតនៈ (ដើម​កែស) កាល​ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ដើរទៅ​កាន់ជើង​ថ្ករ​របស់​ព្រះ​សិខី ជា​លោក​ពន្ធុ ខ្ញុំ​ប្រគំ​តូ​រ្យ​តន្រ្តី ហើយ​បាន​រោយរាយ​គ្រឿងក្រអូប និង​ផ្កាកម្រង​ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637642203210134174
ទៅកាន់ទំព័រ៖