ព្រះត្រៃបិដក ភាគ ៧៣

បុប្ផ​ធារ​កត្ថេ​រាប​ទាន ទី២


 [១៩២] ខ្ញុំ​ស្លៀ​កសម្ព​ត់​សម្បកឈើ ដណ្តប់សំពត់​ស្បែក​ខ្លា ញ៉ាំង​អភិញ្ញា ៥ ឲ្យ​កើត ជា​អ្នក​ស្ទាបអង្អែល​ព្រះចន្ទ្រ​បាន។ ខ្ញុំ​បានឃើញ​ព្រះ​វិបស្សី ព្រះអង្គ​បំភ្លឺលោក ដែល​កំពុង​ស្តេច​មកកាន់​សំណាក់​របស់ខ្ញុំ ទើប​ខ្ញុំ​បាំង​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ថ្វាយព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បាំង​ផ្កា​ថ្វាយ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បាំង​ផ្កា។ ក្នុង​កប្ប​ទី ៨៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ជា​ម្ចាស់ផែនដី ព្រះ​នាម​សម​ន្ត​ធរណៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុប្ផ​ធារ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផ​ធារ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637642284384106576
ទៅកាន់ទំព័រ៖