ព្រះត្រៃបិដក ភាគ ៧៣

គោ​សីស​និក្ខេប​កត្ថេ​រាប​ទាន ទី៥


 [១៩៥] ខ្ញុំ​បាន​ក្រាលកម្រាល​ទ្រនាប់ជើង ចេញ​អំពី​ទ្វារ​អារាម (ថ្វាយ​ចំពោះ​សង្ឃ) ខ្ញុំ​បាន​ទទួល​កុសលកម្ម​របស់​ខ្លួននេះ នេះ​ជា​ផល​នៃ​បុព្វកម្ម។ ខ្ញុំ​បាន​នូវ​ពាហនៈ​ទាំងអស់​នុ៎ះ គឺ​សេះ​អាជានេយ្យ មានសន្ទុះ​ដូច​ខ្យល់ និង​សេះ​សិន្ធព ជា​ពាហនៈ​ដ៏​លឿន នេះ​ជា​ផល​នៃ​កម្រាល​ទ្រនាប់ជើង។ ឱ ! គ្រឿង​សក្ការៈ ជា​សក្ការៈ​ដ៏​ថ្លៃថ្លា ដែល​ខ្ញុំ​បាន​ធ្វើ​ហើយដោយ​ប្រពៃ ចំពោះ​បុញ្ញក្ខេត្ត​ដ៏​ល្អ គ្រឿង​សក្ការៈ​ដទៃ មិនដល់​មួយ​ចំណិត​នៃ​សក្ការៈ ដែល​ខ្ញុំ​ធ្វើ​ចំពោះ​សង្ឃ​ឡើយ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ក្រាលកម្រាល​ទ្រនាប់ជើង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រាល។ ក្នុង​កប្ប​ទី ៧៥ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​សុប​តិ​ដ្ឋិ​តៈ ទ្រង់​មាន​តេជះ​ច្រើន មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637642285390200380
ទៅកាន់ទំព័រ៖