ព្រះត្រៃបិដក ភាគ ៧៣

សរណ​គម​និ​យត្ថេ​រាប​ទាន ទី៨


 [១៩៨] កាលនោះ ខ្ញុំ​កើតជា​ព្រានព្រៃ នៅ​នា​ភ្នំ​ហិមពាន្ត បានឃើញ​ព្រះពុទ្ធ ព្រះនាម​វិបស្សី ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ។ ខ្ញុំ​ចូល​ទៅ​ជិត​ព្រះសម្ពុទ្ធ ធ្វើ​នូវ​ការបម្រើ ទាំង​បាន​ថ្វាយខ្លួន​ជា​ឧបាសក ដល់​សរណៈ (ក្នុង​សំណាក់) នៃ​ព្រះសម្ពុទ្ធ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ប្រកបដោយ​តា​ទិ​គុណ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ដល់​សរណៈ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សរណ​គម​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សរណ​គម​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637642286455051529
ទៅកាន់ទំព័រ៖