ព្រះត្រៃបិដក ភាគ ៧៣
អម្ពបិណ្ឌិយត្ថេរាបទាន ទី៩
[១៩៩] ខ្ញុំឈ្មោះរោមសៈ តែគេស្គាល់រាល់គ្នាថាទានវៈ ខ្ញុំបានថ្វាយផ្លែស្វាយមួយដុំដល់ព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែស្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអម្ពបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អម្ពបិណ្ឌិយត្ថេរាបទាន។
អនុសំសាវកត្ថេរាបទាន ទី១០
[២០០] ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមវិបស្សី កំពុងត្រាច់ទៅបិណ្ឌបាត បានថ្វាយចង្ហាន់មួយវែក ដល់ព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ប្រកបដោយតាទិគុណ។
ID: 637642286842857097
ទៅកាន់ទំព័រ៖