ព្រះត្រៃបិដក ភាគ ៧៣

កាលនោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយបង្គំ ពោល​សរសើរ​ព្រះសម្ពុទ្ធ ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សរសើរ​ព្រះពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អនុ​សំ​សាវ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុ​សំ​សាវ​កត្ថេ​រាប​ទាន។


ឧទ្ទាន


ចិតក​បូ​ជកត្ថេ​រាប​ទាន ១ បុប្ផ​ធារ​កត្ថេ​រាប​ទាន ១ ឆត្ត​ទាយ​កត្ថេ​រាប​ទាន ១ សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន ១ គោ​សីស​និក្ខេប​កត្ថេ​រាប​ទាន ១ បទ​បូ​ជកត្ថេ​រាប​ទាន ១ ទេស​កិត្តិ​កត្ថេ​រាប​ទាន ១ សរណ​គម​និ​យត្ថេ​រាប​ទាន ១ អម្ព​បិ​ណ្ឌិ​យត្ថេ​រាប​ទាន ១ អនុ​សំ​សាវ​កត្ថេ​រាប​ទាន ១ មាន​គាថា ៤៧ ដែល​ពួក​អ្នកប្រាជ្ញ​រាប់​ហើយ។

ចប់ ចិតក​បូជក​វគ្គ ទី៣០។

ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637642287187387920
ទៅកាន់ទំព័រ៖