ព្រះត្រៃបិដក ភាគ ៧៣

បច្ចុ​បដ្ឋាន​សញ្ញ​កត្ថេ​រាប​ទាន ទី៩


 [១៩] កាល​ព្រះ​សុគត ព្រះនាម​អត្ថ​ទស្សី ទ្រង់​បរិនិព្វាន ខ្ញុំ​បាន​ទៅ​កើត​ក្នុង​កំណើត​យក្ខ ក្នុង​លំដាប់​ស្មើគ្នា កាលនោះ ខ្ញុំ​បាន​ដល់​នូវ​យស។ ខ្ញុំ​គិតថា អត្តភាព​ជា​មនុស្ស អាត្មាអញ​បាន​មិនល្អ ភ្លឺស្វាង​មិនល្អ តាំង​ឡើង​មិនល្អ ព្រោះថា កាលដែល​ភោគៈ​របស់​អាត្មាអញ​នៅ​មាន ព្រះសម្ពុទ្ធ​មាន​ចក្ខុ​ទ្រង់​បរិនិព្វាន។ សាវ័ក​ឈ្មោះ​សាគ​រៈ ជ្រាប​ច្បាស់​នូវ​តម្រិះ​របស់ខ្ញុំ លោក​ប្រាថ្នា​នឹង​ស្រង់​ខ្ញុំ ទើប​និមន្ត​មក​ក្នុង​សំណាក់​ខ្ញុំ (ហើយ​ពោល​ថា) នែ​បុរស​អ្នកមាន​ប្រាជ្ញា​ល្អ អ្នក​យំសោក​ពី​រឿង​អ្វី អ្នក​កុំ​ខ្លាច​ឡើយ ចូរ​ប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌​ដោយ​ពូជ គឺ​កុសល របស់​សត្វ​ទាំងអស់ ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ប្រគល់ឲ្យ​ហើយ។ បុគ្គល​ណា​បូជា​ព្រះសម្ពុទ្ធ​ជា​លោកនាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្តី បូជា​ព្រះ​សារីរិកធាតុ ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ របស់​ព្រះសម្ពុទ្ធ​ដែល​បរិនិព្វាន​ហើយ​ក្តី កាលបើ​ចិត្ត​មាន​សេចក្តី​ជ្រះថ្លា​ស្មើ បុណ្យ​ជា​មហ​គ្គ​តកុសល​ស្មើគ្នា (គង់​ចម្រើន​ដល់​បុគ្គល​នោះ) ហេតុ​នោះ អ្នក​ចូរ​ធ្វើ​ព្រះ​ស្តូប បញ្ចុះ​ព្រះ​សារីរិកធាតុ​របស់​ព្រះ​ជិនស្រី​ចុះ។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637642204669821022
ទៅកាន់ទំព័រ៖