ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​បាន​ស្តាប់​វាចា​ព្រះ​សា​គរត្ថេ​រហើយ ខ្ញុំ​កសាង​នូវ​ពុទ្ធ​ស្តូប ថែទាំ​ព្រះ​ស្តូប​ដ៏​ប្រសើរ របស់​ព្រះ​មុនី អស់ ៥ ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ខ្ញុំ​សោយ​សម្បត្តិ បាន​ដល់​នូវ​អរហត្ត ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ៧០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៤ ជាតិ ទ្រង់​មាន​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បច្ចុ​បដ្ឋាន​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បច្ចុ​បដ្ឋាន​សញ្ញ​កត្ថេ​រាប​ទាន។


ជាតិ​បូ​ជកត្ថេ​រាប​ទាន ទី១០


 [២០] កាល​ព្រះ​វិបស្សី​ទ្រង់​ប្រសូត ពន្លឺ​ដ៏​ធំ​ក៏​កើតឡើង ទាំង​ផែនដី សមុទ្រ និង​ភ្នំ ក៏​ញាប់ញ័រ។ ពួក​ជន​អ្នកទាយ​និមិត្ត (ហោរ) បាន​ទាយ​ថា ព្រះសម្ពុទ្ធ​នឹង​កើតឡើង​ក្នុង​លោក ទ្រង់​ជាកំពូល​សព្វ​សត្វ នឹង​ស្រង់​ឡើង​នូវ​ប្រជុំជន។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637642205001539708
ទៅកាន់ទំព័រ៖