ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ជាស្តេចឧត្តមជាងជន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះញាណសញ្ញិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ញាណសញ្ញិកត្ថេរាបទាន។
ឧប្បលហត្ថិយត្ថេរាបទាន ទី៣
[៣] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះតិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ។
ID: 637642196370738003
ទៅកាន់ទំព័រ៖