ព្រះត្រៃបិដក ភាគ ៧៣

សេ​រេយ្យ​វគ្គ ទី១៣
សេ​រេយ្យ​កត្ថេ​រាប​ទាន ទី១


 [២១] ខ្ញុំ​ជា​អ្នក​ស្វាធ្យាយមន្ត អ្នក​ចងចាំ​មន្ត អ្នក​ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ កំពុង​ឈរ​នៅក្នុង​ទីវាល បានឃើញ​ព្រះ​លោកនាយក ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ដូចជា​រាជសីហ៍ ត្រាច់​ទៅ​ក្នុង​ព្រៃ ឬដូច​ស្ដេចខ្លា​ដែល​មិន​តក់ស្លុត ឬក៏​ដូច​ដំរី​ឈ្មោះ​មា​តង្គៈ ដែល​កំពុង​ចុះប្រេង ៣ កន្លែង។ ខ្ញុំ​កាន់​យក​ផ្កា​សេរមាន់ បោះ​ឡើង​នាអាកាស ផ្កា​ទាំងនោះ ក៏​ព័ទ្ធព័ន្ធ​ជុំវិញ ដោយ​អនុភាព​ព្រះពុទ្ធ។ ព្រះ​សព្វញ្ញូ​ជា​លោកនាយក មាន​ព្យាយាម​ធំ ទ្រង់​អធិដ្ឋាន​ថា ផ្កា​ទាំងឡាយ​ចូរ​រោយរាយ ជារ​បាំង​ផ្កា​ជុំវិញ​តថាគត ដ៏​ប្រសើរ​ជាង​នរៈ។ លំដាប់នោះ សំណុំ​ផ្កា​នោះ មាន​ទង​ចូលក្នុង មានមុខ​ចេញក្រៅ ធ្វើជា​របាំង​ប្រក់​អស់ ៧ ថ្ងៃ តពីនោះមក​ក៏​បាត់​អស់​ទៅ។ លុះ​ខ្ញុំ​បានឃើញ​ហេតុ​ជា​អស្ចារ្យ​ចម្លែក គួរ​ព្រឺរោម​នោះ បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ជា​ព្រះ​សុគត លោកនាយក។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637642205953571350
ទៅកាន់ទំព័រ៖