ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំត្រូវកុសលមូលដាស់តឿន មិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ១៥.០២៥ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តច្រើនជាតិ ព្រះនាមវិលាមាលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះសេរេយ្យកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សេរេយ្យកត្ថេរាបទាន។
បុប្ផថូបិយត្ថេរាបទាន ទី២
[២២] មានភ្នំមួយឈ្មោះកុក្កុរៈ នៅជិតព្រៃហិមពាន្ត ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត (គឺខ្ញុំនេះឯង) តែងអាស្រ័យនៅចំកណ្ដាលភ្នំនោះ។ មានសិស្ស ៥.០០០ នាក់ ចោមរោមខ្ញុំសព្វៗ កាល សិស្សទាំងនោះ ក្រោកឡើងមុនផង ជាអ្នកក្លៀវក្លា ក្នុងមន្តទាំងឡាយផង (ប្រឹក្សាគ្នាថា)
ID: 637642206337164771
ទៅកាន់ទំព័រ៖