ព្រះត្រៃបិដក ភាគ ៧៣

សម្មុ​ខា​ថវិ​កត្ថេ​រាប​ទាន ទី៥


 [២៥] កាលដែល​ព្រះ​វិបស្សី​ទ្រង់​ប្រសូត ខ្ញុំ​បាន​ទាយ​និមិត្ត​ថា ព្រះពុទ្ធ​នឹង​ញ៉ាំង​ប្រជុំជន​ក្នុង​លោក​ឲ្យ​រលត់ទុក្ខ។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត លោកធាតុ ១០.០០០ តែង​ញាប់ញ័រ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ពន្លឺ​ដ៏​ធំ​ក៏​កើត​ប្រាកដ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ស្ទឹង​ទាំងឡាយ​មិន​ហូរ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ភ្លើង​អវិចី​មិន​ឆេះ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637642208103571317
ទៅកាន់ទំព័រ៖