ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ផ្កា ១ ក្ដាប់ ខ្ញុំ​ទៅ​កើត​ក្នុង​ភព​ណាៗ តែង​សោយ​ផល​ជាទី​ប្រាថ្នា ដែល​ខ្លួន​ធ្វើល្អ​ហើយ​ក្នុង​កាលមុន (ក្នុង​ភព​នោះៗ) ដោយអំណាច​អានិសង្ស​នៃ​កម្ម​នោះ ខ្ញុំ​មាន​ផ្កាម្លិះ​ព័ទ្ធព័ន្ធ​ហើយ នេះ​ជា​ផល​នៃ​សេចក្ដីសម្គាល់។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ អាស្រ័យ​កប្ប​គម្រប់ ៩៤ វៀរលែង​កប្ប​បច្ចុប្បន្ន​នេះ​ចេញ ខ្ញុំ​បាន​កើតជា​ស្ដេច ៥០០ ជាតិ ព្រះ​នា​មន​ជ្ជុ​បមៈ​ដូចគ្នា ក្នុង​កប្ប​នោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​ឧប្បល​ហត្ថិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧប្បល​ហត្ថិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637642197003081420
ទៅកាន់ទំព័រ៖