ព្រះត្រៃបិដក ភាគ ៧៣

កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ពួក​សត្វស្លាប​មិន​ហើរ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត គំនរ​ខ្យល់​មិន​បក់​ផាត់ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ពួក​កែវ​ទាំងពួង​ក៏​រុងរឿង ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា​ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គ​ណា ទ្រង់​ប្រសូត ទ្រង់​ឈាន​ដើរ​បាន ៧ ជំហាន ឥឡូវនេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​សាស្តា ទ្រង់​មាន​បញ្ញាចក្ខុ នឹង​សម្ដែងធម៌។ ព្រះសម្ពុទ្ធ​គ្រាន់តែ​ទ្រង់​ប្រសូត​រួច​ភ្លាម ទ្រង់​រមិលមើល​សព្វ​ទិស ទ្រង់​បន្លឺ​នូវ​វាចា​ដ៏​អង់អាច នេះ​ជា​ធម្មតា​របស់​ព្រះពុទ្ធ​ទាំងឡាយ។ ខ្ញុំ​ញ៉ាំង​ប្រជុំជន​ឲ្យ​កើត​សង្វេគ ហើយ​សរសើរ​ព្រះ​លោកនាយក ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​បែរមុខ​ទៅកាន់​ទិសខាងកើត ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សរសើរ​ព្រះសម្ពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637642208311852276
ទៅកាន់ទំព័រ៖