ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ឈ្មោះសម្មុខាថវិករាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះបឋវីទុន្ទភិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៨ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រ ឈ្មោះឱភាសរាជ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពតិ្ត ឈ្មោះសិរិតច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៦ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះអគ្គិនិពា្វបនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៥ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវាតសមរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៤ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគតិបច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
ID: 637642208709039719
ទៅកាន់ទំព័រ៖