ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៨៣ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​រតន​ប្ប​ជ្ជល​រាជ បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ ក្នុង​កប្ប​ទី ៨២ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​បទ​វិក្កម​នរា​ជ ទ្រង់​បរិបូណ៌​ដោយ ៧ ប្រការ មាន​កម្លាំង​ច្រើន។ ក្នុង​កប្ប​ទី ៨១ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​វិលោកន​រាជ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ ក្នុង​កប្ប​ទី ៨០ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​គិរិ​សារ​រាជ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សម្មុ​ខា​ថវិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សម្មុ​ខា​ថវិ​កត្ថេ​រាប​ទាន។


កុសុមា​សនិ​យត្ថេ​រាប​ទាន ទី៦


 [២៦] គ្រានោះ ខ្ញុំ​បាន​កើតជា​ព្រាហ្មណ៍ នៅក្នុង​ក្រុង​ធញ្ញ​វតី ជា​អ្នក​ឈ្លាស​ក្នុង​គម្ពីរ​លក្ខណ​សាស្ត្រ ឥតិហាស​សាស្រ្ត ព្រមទាំង​និ​ឃណ្ឌុ​សាស្រ្ត និង​កេដុភ​សាស្រ្ត។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637642209043884211
ទៅកាន់ទំព័រ៖