ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បជាលំដាប់ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះវរទស្សនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកុសុមាសនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុសុមាសនិយត្ថេរាបទាន។
ផលទាយកត្ថេរាបទាន ទី៧
[២៧] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទ នៅក្នុងអាស្រមជិតព្រៃហិមពាន្ត។ ការបូជាភ្លើងរបស់ខ្ញុំតែងមាន ខ្ញុំដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរលើចុងឈើ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់មានប្រាថ្នានឹងស្រង់ខ្ញុំ ស្ដេចនិមន្តទៅដើម្បីភិក្ខា ក៏ចូលមកកាន់សំណាក់នៃខ្ញុំ។
ID: 637642209649039756
ទៅកាន់ទំព័រ៖